Home
About Us
Who We Are
History
Governing Body
Secretariat
What We Do
Organizational Strategy
Our Programs
>
Mediation Program
Develop Mediation Service
Develop Mediation Committee
Community Mediation-GBV
Mediation Developments in Cambodia
Mediation Approach
Promote Mediation
Promote Consensus Building Dialogue
Workshops
>
ALTERNATIVE DISPUTE RESOLUTION (ADR)
COMMUNITY CONFLICT TRANSFORMATION
ORGANIZATIONAL CONFLICT RESOLUTION
BASIC MEDIATION FOR PROFESSIONAL
ADVANCED MEDIATION TECHNIQUES
MEDIATION SERVICE
PANEL OF MEDIATORS
MEDIATION RULE & PROCEDURE
SANTHEANKAM INTERNATIONAL
Get involved
News | Podcast
ខ្មែរ
ព្រឹត្តការណ៏នៃសន្និសីទផោនពិភពលោក
Contact
Library
External Resources
Global Pound Conference 2017
New Events
Online Mediation Training-1
Online Mediation Training-2
Online Mediation Training-3
Mediation Training Course
Weekly Forum
Continuing Education
Orientation Mediation Rules
Pro Bono Mediation Service
Mediating Online Course
មជ្ឈមណ្ឌលកម្ពុជា ដើម្បីការសម្រុះសម្រួលវិវាទ
តើលោកអ្នកមានបញ្ហាអ្វី?
តើលោកអ្នកធ្លាប់មានទំនាស់ដែរឬទេ?
តើលោកអ្នកចង់ដោះស្រាយទំនាស់របស់
លោកអ្នកដែរឬទេ?
តើយើងជានរណា?
មជ្ឈមណ្ឌលកម្ពុជា ដើម្បីការសម្រុះសម្រួលវិវាទ
ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក ពីព្រោះយើងជា អង្គការជាតិ មិនមែនរដ្ឋាភិបាល ឯករាជ្យ មិនរកប្រាក់កម្រៃ ធ្វើការលើកកម្ពស់យុតិ្តធម៌ ការដោះស្រាយវិវាទដោយសន្តិវិធី និងអហិង្សា តាមរយៈយន្តការសម្រុះសម្រួល ដែលជាជម្រើសដោះស្រាយវិវាទក្រៅប្រព័ន្ធ។
គោលដៅចម្បងរបស់យើង ធ្វើការលើកកម្ពស់ការសម្រុះសម្រួលវិវាទនៅកម្ពុជា តាមរយៈការកសាងសមត្ថភាព បច្ចេកទេសដោះស្រាយវិវាទ ជំនាញសម្រុះសម្រួល និងអភិវឌ្ឍជំនាញសម្រុះសម្រួលវិវាទប្រកបដោយជំនាញវិជ្ជាជីវៈ នៅតាមសហគមន៍ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងស្ថាប័នជាតិនៃ រាជរដ្ឋាភិបាល។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីការសម្រុះសម្រួល មានផ្តល់សេវាសម្រុះសម្រួលវិវាទ ជូនដល់សាធារណៈជនគ្រប់ស្រទាប់ ដើម្បីទទួលបាននូវដំណោះស្រាយសមស្របតាមតម្រូវការរបស់ភាគីដែលមានវិវាទ ដូចជាៈ
វិវាទគ្រួសារ
វិវាទការងារ
វិវាទដីធ្លី
វិវាទពាណិជ្ចកម្មខ្នាតតូច និងមធ្យម
វិវាទផលប្រយោជន៌ផ្សេងៗ
តើយើងអាចជួយលោក អ្នកដោយរបៀបណា?
យើងជួយលោក អ្នកឲ្យអាចនិយាយរកគ្នា និងយល់ពីគ្នាទៅវិញទៅមក តាមរយៈដំណើរការសម្រុះសម្រួលដោយស្ម័គ្រចិត្ត។
យើងជួយលោក អ្នក ដើម្បីរកដំណោះស្រាយវិវាទដោយឆាប់រហ័ស និងរក្សាបាននូវភាពសម្ងាត់។
យើងអាចជួយលោក អ្នក ដើម្បីកសាងទំនាក់ទំនងល្អឡើងវិញរវាងភាគីដែលមានវិវាទ។
យើងជួយលោក អ្នករកដំណោះស្រាយវិវាទដោយ ឈរលើមូលដ្ឋានឈ្នះ−ឈ្នះ នឹងប្រកបដោយភាពសុខដុមរម្យនា។
យើងជួយលោក អ្នកលើដំណើរការដោះស្រាយវិវាទ និងការសម្រេចចិត្តដោយខ្លួនឯង។
យើងជួយលោក អ្នក ដើម្បីរួចចាកផុតពីគំនុំ និងភាពជាសត្រូវរវាងគួភាគីវិវាទ។
តើលោក អ្នកនឹងទទួលបានផលប្រយោជន៍អ្វីខ្លះ?
ចំណេញពេលវេលាៈ
ការសម្រុះសម្រួល ជាដំណើរការដោះស្រាយវិវាទដោយស្ម័គ្រចិត្ត និងមានលក្ខណៈឆាប់រហ័ស។
មិនចំណាយប្រាក់ច្រើនៈ
ការសម្រុះសម្រួលវិវាទ ធ្វើឡើងដោយគិតថ្លៃតាមទំហ៊ំនៃវិវាទ។
អាចបទបែនបានៈ
ពេលវេលាអាចប្រែប្រួលបាន ទៅតាមកាលគួររបស់ភាគី និងអ្នកសម្រុះសម្រួល។
ទទួលបានសិទិ្ធសេរីភាពៈ
ភាគីវិវាទមានសិទិ្ធពេញលេញក្នុងការសម្រេចចិត្តលើកិច្ចព្រមព្រៀងដោយខ្លួនឯង។
រក្សាបាននូវសេចក្តីថ្លៃថ្នូរៈ
ការសម្រុះសម្រួល ជាដំណើរការមួយ អាចរក្សាបាននូវការសម្ងាត់នៃរឿងបុគ្គលផ្ទាល់ខ្លួន។
មានសុវត្តិភាព និងមានអារម្មណ៍ល្អៈ
ការសម្រុះសម្រួលធ្វើឡើងដោយលក្ខណៈអព្យាក្រឹត្យ មិនលំអៀង និងបរិយាកាសសុវត្តិភាព។
តើលោកអ្នកធ្វើដូចម្តេចដើម្បីទទួលបាន
សេវាសម្រុះសម្រួ
ល
វិវាទ?
១. ដ្យាក្រាមដោះស្រាយវិវាទ....
សូមទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ!!!
អសយដ្ឋានៈ ផ្ទះលេខ ៩ ផ្លូវ៥៤២ សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (៨៥៥)១២ ៩២១ ៦១៤
អ៊ីម៉ែលៈ cambodianmediation@gmail.com
*
Indicates required field
ឈ្មោះ
*
First
Last
Email
*
ការអត្ថាធិប្បាយ
*
ដាក់
ក្រមសីលធម៌នៃវិជ្ជាជីវៈសម្រាប់សន្ធានករ
មាត្រា១ ការទទួលសំណុំរឿង
មជ្ឈមណ្ឌលកម្ពុជាដើម្បីការសម្រុះសម្រួលវិវាទ មិនអាចផ្តល់សេវាកម្មផែ្នកសម្រុះសម្រួលលើសំណុំរឿងក្នុងលក្ខខណ្ឌដូចខាងក្រោម៖
សំណុះរឿងដែលពាក់ព័ន្ឋនឹងអំពើឧក្រិដ្ឋកម្ម ដូចជា ការរំលោភ ឃាតកម្ម ជាដើម
ទំនាស់រឿងដីធ្លី ដែលក្នុងនោះ ភាគីទំនាស់មានបណ្ណ័កម្មសិទ្ឋិជាផ្លូវការ
សំណុំរឿង ដែលភាគីមិនមានឆន្ទៈចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងការសម្រុះសម្រួល
សំណុំរឿង ដែលភាគីមួយ ឬទាំងពីរបានតាំងចិត្តថា នឹងប្តឹងទៅកាន់តុលាការ
សំណុំរឿង ដែលមានទំនាស់ផលប្រយោជន៌រវាងភាគី និងអ្នកសម្រុះសម្រួល
មាត្រា២ គោលការណ៍ស្ម័គ្រចិត្ត
ការសម្រុះសម្រូលឈរលើគោលការណ៌ស្ម័គ្រចិត្តរបស់ភាគីវិវាទ។ នៅក្នុងដំណើរការសម្រុះសម្រួលវិវាទពុំមានផ្នែកណាមួយនៃវិធីសាស្រ្ត ដែលត្រូវដាក់សម្ពាធទៅលើភាគី ដើម្បីឲ្យមានកិច្ចព្រមព្រៀង ឬ ឲ្យមានការសម្រេចចិត្ត នោះឡើយ។ ប្រសិនបើភាគីមួយ ឬទាំងពីរសម្រេចចិត្តថា មិនចង់បានដំណោះស្រាយតាមរយៈដំណើរការសម្រុះសម្រួលនេះទេ ពួគគេមានសិទ្ឋិដកខ្លួនថយបានគ្រប់ពេល។ សូមបញ្ជាក់ថា អ្នកសម្រុះសម្រួលរំពឹងថាការដកខ្លួនថយរបស់ភាគីត្រូវឈរលើការពិភាក្សាជាមួយអ្នកសម្រុះសម្រួល មិនមែនគ្រាន់តែសម្រេចចិត្តបោះបង់ ដំណើរការសម្រុះសម្រួល រួចហើយ ដើរចេញនោះទេ ឬដោយគ្រាន់តែមិនបានមកចូលរួមតាមកាលកំណត់នោះដែរ។
មាត្រា៣ ការរក្សាភាពសម្ងាត់
អ្នកសម្រុះសម្រួលវិវាទ ត្រូវរក្សានូវភាពសម្ងាត់ឲ្យបានខ្ជាប់ខ្ជួននៅគ្រប់ពេលវេលាទាំងអស់ ហើយចាត់ទុក ព័ត៌មានទាំងឡាយ ដែលខ្លួនបានដឹងនៅក្នុងកិច្ចការងាររបស់ខ្លួន ជាព័ត៌មានដែលមានបុព្វសិទ្ឋិ។ ព័ត៌មានទាំងនោះ មិនត្រូវបញ្ចេញឲ្យដឹងឮទៅដល់ភាគីទី៣ ដោយគ្មានការអនុញ្ញាតពីភាគីទំនាស់នោះទេ។ កិច្ចការនេះ មានសារៈសំខាន់ជាទីបំផុតក្នុងពេលដំណើរការសម្រុះសម្រួល និងក្នុងការរក្សាបាននូវទំនុកចិត្តពីសំណាក់ភាគីវិវាទ។ គ្មានបុគ្គលក្រៅណាម្នាក់ គួរមានវត្តមានក្នុងវគ្គសម្រុះសម្រួលទេ។ ការធ្វើបែបនេះ គឺដើម្បីការពារភាពសម្ងាត់របស់ភាគី និងព្រមទាំងធានាអោយមានសមភាព និងភាពមិនលំអៀងរបស់អ្នកសម្រុះសម្រួលទៅដល់ភាគីវិវាទ។
មាត្រា៤ ឯករាជ្យភាព និងភាពមិនលំអៀង
អ្នកសម្រុះសម្រួលជាមនុស្សដូចភាគីដែរ ក្នុងទស្សនៈដែលអាចមានភាពអំអៀងក្នុងដំណើរនេះ។ ប្រការនេះ អ្នកសម្រុះសម្រួលមិនត្រូវអនុវត្តដោយបណ្តោយឲ្យមានការជួយសម្រួល ឬសហការអោយមានការរើសអើងក្នុងទម្រង់ណាមួយ ផ្នែកសញ្ជាតិ ភេទ អាយុ ឋានៈ តួនាទី ទ្រព្យសម្បត្តិ សាសនា និន្នាការនយោបាយ វិបត្តិផ្លូវចិត្ត ឬបញ្ហាផ្លូវកាយជាដាច់ខាត។ អ្នកសម្រុះសម្រួលត្រូវយល់ថា លទ្ឋផលនៃការសម្រុះសម្រួល ពុំមែនជាគោលដៅរឹងមាំដែលត្រូវតែសម្រេចនោះទេ។ អ្នកសម្រុះសម្រួលត្រូវប្រកាន់ខ្ជាប់អំពីរបៀបជួយភាគីកំណត់អំពីតម្លៃ និងផលប្រយោជន៌ពិតប្រាកដរបស់ភាគី ក្នុងរឿងវិវាទ ដោយជៀសវាងជាដាច់ខាត ការធ្វើសេចក្តីសម្រេចជំនួសភាគី ឬកាត់សេចក្តីលើសំណុំរឿង ដែលកំពុងសម្រុះសម្រួល។
Attend the Global Pound Conference
Register
Home
About Us
Who We Are
History
Governing Body
Secretariat
What We Do
Organizational Strategy
Our Programs
>
Mediation Program
Develop Mediation Service
Develop Mediation Committee
Community Mediation-GBV
Mediation Developments in Cambodia
Mediation Approach
Promote Mediation
Promote Consensus Building Dialogue
Workshops
>
ALTERNATIVE DISPUTE RESOLUTION (ADR)
COMMUNITY CONFLICT TRANSFORMATION
ORGANIZATIONAL CONFLICT RESOLUTION
BASIC MEDIATION FOR PROFESSIONAL
ADVANCED MEDIATION TECHNIQUES
MEDIATION SERVICE
PANEL OF MEDIATORS
MEDIATION RULE & PROCEDURE
SANTHEANKAM INTERNATIONAL
Get involved
News | Podcast
ខ្មែរ
ព្រឹត្តការណ៏នៃសន្និសីទផោនពិភពលោក
Contact
Library
External Resources
Global Pound Conference 2017
New Events
Online Mediation Training-1
Online Mediation Training-2
Online Mediation Training-3
Mediation Training Course
Weekly Forum
Continuing Education
Orientation Mediation Rules
Pro Bono Mediation Service
Mediating Online Course
UA-88766695-1